រមណីយដ្នានភ្នំកំពង់ត្រាច ត្រូវបានប្រជាជនខ្មែរដឹងពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែច្រើនឡើង ដោយសារការ Post តៗគ្នាលើបណ្តាញសង្គមនានា ។
ភ្នំកំពង់ត្រាច ជាភ្នំមួយស្ថិតនៅក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ចំងាយប្រមាណ ៤២ គីឡូម៉ែត្រ ពីក្រុងកំពត និងប្រមាណ ១៣៥ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។ ដើម្បីទៅដល់រមណីយដ្ឋានភ្នំកំពង់ត្រាចបាន យើងត្រូវធ្វើដំណើរដោយចេញពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ ៣ រហូតដល់ផ្លូវបំបែកគុស ហើយបន្តដំណើរតាមផ្លូវជាតិលេខ ៣១ ដោយឆ្លងកាត់ស្រុកអង្គរជ័យ ស្រុកបន្ទាយមាស ។ នៅពេលដែលយើងទៅដល់ទីរួមស្រុកកំពង់ត្រាច យើងនឹងឃើញស្លាកបង្ហាញរបស់ក្រសួងទេសចរណ៍នៅខាងស្តាំដៃដែលស្ថិតនៅទល់មុខនឹងធនាគារ អេស៊ីលីដា សាខាស្រុកកំពង់ត្រាច សរសេរថារមណីយដ្ឋានភ្នំកំពង់ត្រាច ។ យើងធ្វើដំណើរតាមផ្លូវដីបន្តចំងាយប្រមាណ២គីឡូម៉ែត្របន្ថែមទៀត នឹងដល់ទីអារាមវត្តគិរីសិលា ដែលស្ថិតនៅជើងភ្នំកំពង់ត្រាចតែម្តង ។
ខ្លោងទ្វារចូលវត្តគិរីសិលា |
តាមផ្លូវដីចូលទៅភ្នំកំពង់ត្រាច យើងនឹងបានឃើញថ្មភ្នំដ៏ស្រស់ស្អាត មុនចូលដល់ទីធ្លាវត្ត ។ នៅពេលទៅដល់វត្តគិរីសិលា ហៅវត្តកំពង់ត្រាច មានព្រះវិហារមួយកំពុងសាងសង់ ប្រជាជននៅទីនោះ លក់ម្ហូបអាហារ ទឹកអំពៅ ដល់ភ្ញៀវទេសចរណ៍ មានបន្ទប់ទឹក កុដិ សាលាឆាន់ និងអាចារ្យនៅថែរក្សាទីកន្លែងនោះ ។
តូបលក់ម្ហូបអាហារក្នុងទីធ្លាវត្ត |
នៅខាងមុខផ្លូវចូលក្នុងល្អាង |
ម្ហូបអាហាររបស់អ្នកភូមិជិតវត្តដាក់លក់ |
ច្រកគុហាព្រះនិព្វាន (ច្រកចូលល្អាងភ្នំ) |
ទិដ្ឋភាពខាងក្នុងល្អាងភ្នំ |
ទិដ្ឋភាពខាងក្នុងល្អាងភ្នំ |
រូងភ្នំដែលត្រូវឡើងតាមកាំជណ្តើរ |
ទេសភាពមើលឡើងលើ ដើមឈើដុះជាប់ថ្មភ្នំ |
កន្លែងអុជធូបសុំក្តីសុខ និងលោកតាកំពុងថែរក្សាកន្លែង |
ទេសភាពខាងក្នុង |
ប្រលោះមើលពីក្រោមឡើងលើ |
ផ្លូវដើរទៅរូងភ្នំបន្តទៀត |
អាស្រមសំណាក់របស់លោកតាឥសី |
ក្រៅពីរូងភ្នំធំទូលាយនេះ នៅជុំវិញភ្នំក៏មានផ្លូវធ្វើដំណើរសម្រាប់ម៉ូតូ និងអ្នកដំណើរណាដែលចង់ថតទេសភាពជុំវិញភ្នំ ។ យើងក៏អាចធ្វើឡើងលើកំពូលភ្នំថតចុះមកវិញ ដែលអាចមើលឃើញទេសភាពវាលស្រែក្បែរៗនោះ ។ តែខ្ញុំមិនបានឡើងទេ ។
ទេសភាពនៅជុំវិញភ្នំកំពង់ត្រាច |
ទេសភាពនៅជុំវិញភ្នំកំពង់ត្រាច |
ចំពោះម្ហូបអាហារ និងភេសជ្ជៈឃើញថាមិនថ្លៃប៉ុន្មាននោះទេ តម្លៃសមរម្យអាចទទួលយកបាន ។ បច្ចុប្បន្នមិនទាន់មានកន្លែងផ្ញើម៉ូតូត្រឹមត្រូវនោះទេ ។ នៅពេលខ្ញុំទៅ ខ្ញុំផ្ញើនឹងអ៊ំស្រីលក់ម្ហូបអាហារនៅទីនោះ ដោយគាត់មិនយកប្រាក់កាសអ្វីនោះទេ ។
ខ្ញុំសូមស្នើដល់ក្រសួងទេសចរណ៍ ក៏ដូចជាមន្ទីរទេសចរណ៍ខេត្តកំពត មេត្តាជួយកសាងបន្ថែម និងថែទាំភ្នំកំពង់ត្រាចអោយបានល្អ និងមានសោភ័ណភាព ព្រោះជាភ្នំធម្មជាតិ មានទេសភាពស្រស់ស្អាត សម្រាប់ភ្ញៀវទេសចរណ៍ក្នុងនិងក្រៅស្រុកទៅកម្សាន្ត និងទស្សនា ។ ហើយក៏ស្នើដល់បងប្អូនយើង អញ្ជើញទៅលេងកម្សាន្តដើម្បីលើកតំកើងវិស័យទេសចរណ៍ប្រទេសយើង ក៏ដូចជាអោយប្រជាជននៅជុំវិញនោះមានការងារធ្វើផង ។
0 Komentar