អន្លង់​ភ្ញៀវ ខេត្ត​តាកែវ


អន្លង់​ភ្ញៀវ​ ជា​ឈ្មោះ​រមណីយ​ដ្ឋាន​បែប​ធម្មជាតិ​កែ​ច្នៃ​មួយ​កន្លែង
ដែល​កំពុង​ទាក់ទាញ​អ្នក​កម្សាន្ត​យ៉ាង​ខ្លាំង​ តាំង​ពី​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខ្មែរ​មក​ម៉្លេះ ។ តាម​រយៈ​ការ​ផ្សព្វផ្សាយ​លើ​បណ្តាយ​សង្គម​ហ្វេសប៊ុក ដែល​បាន​បញ្ជាក់​ប្រាប់​ថា​រមណីយដ្ឋាន​នេះ នឹង​បើក​ដំណើរ​ការ​ក្នុង​ពេល​ចូល​ឆ្នាំ​ខ្មែរ ។ 

ក្នុង​រមណីយ​ដ្ឋាន​នេះ​ មាន​សួន​កម្សាន្ត និង​ចម្ការ​ដំណាំ​ជាច្រើន​ប្រភេទ នៅ​តាម​ជើង​ភ្នំ និង​ចង្កេះ​ភ្នំ ដែល​ម្ចាស់​រមណីយដ្ឋាន​មាន​គម្រោង​នឹង​សាងសង់​បន្ថែម​នូវ​កន្លែង​កម្សាន្ត កន្លែង​ងូតទឹកជាច្រើន​ផ្សេង​ទៀត​ផងដែរ ។ 

រមណីយដ្ឋាន​អន្លង់​ភ្ញៀវ​មាន​ទេសភាព​អម​ដោយ​ជួរ​ភ្នំព័ទ្ធ​ជុំវិញតែ​ម្តង ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែ​ជើង​រាស្ត្រ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ។ ក្រៅ​ពី​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត​នៅ​ទីនោះ ក៏​មាន​លក់​អាហារ​ឆ្ងាញ់​ៗ ដ៏​សម្បូរ​បែប ក្នុង​តម្លៃ​សមរម្យ​ទៀត​ផង ៕






រូបភាព : Facebook
Previous
Next Post »
0 Komentar