ភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់ចាម

ភូមិបែកអន្លូង
ភូមិបែកអន្លូង​ជាភូមិ​ស្ថិត​នៅ​ក្នុង​ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ភូមិនេះមាន​ចម្ងាយ​ប្រមាណ​៥០គ.ម ពី​ក្រុង​កំពង់ចាម ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​២២២ មក​ដល់​ទីរួម​ស្រុក​ស្ទឹងត្រង់ រួច​បន្ត​ដំណើរ​កាត់​តាម​បឹង​កេត​ មក​ដល់​ភូមិបែកអន្លូង ។ 

ភូមិបែកអន្លូង​ជាភូមិ​ល្បីល្បាញ​ខាង​ចំការ​ធុរេនមាន​រសជាតិ​ឆ្ងាញ់ ក្រៅពី​ធុរេន​ អ្នក​ភូមិ​ក៏ដាំដំណាំ​កៅស៊ូ ចន្ទី និង​បន្លែផ្សេងៗផងដែរ ។ 

ទីតាំង​សំខាន់ៗរបស់​ឃុំអារក្សត្នោត​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ភូមិ​បែកអន្លូង មាន​ដូចជា សាលាឃុំ​អារក្សត្នោត មណ្ឌល​សុខភាព​អារក្សត្នោត ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំអារក្សត្នោត សាលា​បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ​ហ៊ុនសែនអារក្សត្នោត និងផ្សារបែកអន្លូង ។

សូមទស្សនាវីដេអូសង្ខេប​ខ្លីអំពីភូមិបែកអន្លូង
Previous
Next Post »
0 Komentar