ស្ពានទួលរកា ក្រោយបាត់សសរទ្រ១ដើម (មើលពីលើ) |
ស្ពានទួលរកា រឺស្ពានឆ្លងព្រែកអាចារ្យសួន ជាស្ពានស្ថិតក្នុងភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ស្ពាននេះត្រូវបានកសាងឡើងនៅឆ្នាំ១៩៩៣ ជាប្រភេទដែកបាឡេ ។
ក្រោយប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំ មកទល់នឹងខែកញ្ញា ឆ្នាំ២០១៩ ដោយសារលំហូរទឹកខ្លាំងបានធ្វើអោយរលំសសរទ្រស្ពានមួយដើម ។ អាជ្ញាធរបានអោយមន្ត្រីរាជការនៃមន្ទីរសាធារណការនិងដឹកជញ្ជូនបន្ថែមដែកបាឡេ១ជួរទៀត ត្រង់កំណាត់ដែលបាត់សសរ ដើម្បីពង្រឹងតួស្ពាន សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងទៅមកមួយរយៈសិន ។
នៅខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមន្ត្រីរាជការរបស់ខេត្តកំពង់ចាម បានចុះទៅត្រួតពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងថ្មី ប្រវែង៩០ម៉ែត្រ ទទឹង៨ម៉ែត្រ វែងជាងមុន និងធំជាងមុន ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ទីតាំងនៅលើផែនទី
0 Komentar