បឹងទំនប់ខ្ពបត្របែក ក្លាយជារមណីយដ្ឋានថ្មីមួយដ៏គួរអោយទាក់ទាញ ដែលស្ថិតនៅក្នុងឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។ បឹងនេះទាក់ទាញអ្នកកម្សាន្តនានាសម្រាប់ថ្ងៃឈប់សម្រាក ជាពិសេសរាល់ពេលមានពិធីបុណ្យជាតិម្តងៗ ។
ដើម្បីទៅដល់បឹងទំនប់នេះ យើងត្រូវធ្វើដំណើរចេញពីផ្សារអង់តាសោមឆ្ពោះទៅលិចសំដៅទៅផ្សារអង្គរការួចបន្តដំណើរទៅមុខទៀតប្រមាណជា ១៨គីឡូម៉ែត្រ យើងនឹងបានឃើញកូនបឹងតូចមួយ តាមបណ្តោយជួរភ្នំ នៅខាងឆ្វេងដៃ ។
ជាមួយនឹងខ្យល់ជំនោរបរិសុទ្ធបក់មកត្រសៀកៗ ពីទិសនិរតីធ្វើអោយភ្លៀងដែលកំពុងពិសារនៅតាមតូបប្ញស្សីប្រក់ស្លឹកត្នោតតម្រៀបគ្នាជាជួរ ប្របតាមមាត់ទំនប់រឹតតែមានអារម្មណ៍ស្រស់ថ្លាបំបាត់អស់នូវទុក្ខកង្វល់ទាំងពួង ។
នៅទីនោះក៏មានហាងលក់គ្រឿងក្លែមដែរ ដែលមានតម្លៃថោកសមរម្យ ។ ភ្ញៀវមកលេងរៀងរាល់ថ្ងៃតែនៅថ្ងៃចូលឆ្នាំ ឬបុណ្យភ្ជុំបិណ្ឌទៀតរឹតតែច្រើនធ្វើអោយការលក់របស់ហាងដាច់ខុសពីធម្មតា ។
បឹងទំនប់ខ្ពបត្របែកនេះមានប្រភពទឹកហូរធ្លាក់មកពីតំបន់ភ្នំដែលធ្វើអោយទីនេះមានទឹកហូររហូត សូម្បីតែនៅរដូវប្រាំងជាហេតុធ្វើអោយភ្ញៀវទាំងជិតឆ្ងាយចង់មកលេងកម្សាន្តបំបាត់ទុក្ខកង្វល់ ៕
ទីតាំងបឹងទំនប់ខ្ពបត្របែកនៅលើ Google Map
ប្រភព សប្បាយ
0 Komentar