រមណីយដ្ឋានស្រស់ត្រកាលបែបធម្មជាតិ ទឹកធ្លាក់អាស្រមហោង រឺទឹកជ្រោះវត្តគុហាសិលាមហាបារមីគង្គាហោង ស្ថិតនៅក្នុងភូមិស្រែវែង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលជាប់ទៅនឹងឃុំកំពាន់ ស្រុកមេមត់ គ្របដណ្តប់ផ្ទៃដីប្រមាណ ១៨០០ហិចតា ដែលហ៊ុមព័ទ្ធដោយបរិយាកាសធម្មជាតិល្អប្លែកនៅតំបន់ខ្ពង់រាប មានល្អាង និងផ្ទាំងថ្ម ។
ដើម្បីទៅដល់ទឹកធ្លាក់ហោង យើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៧ រួចបត់ឆ្វេងទៅទិសខាងជើង តាមផ្លូវរោងចក្រកៅស៊ូពញាក្រែក ក្នុងឃុំក្រែក ស្រុកពញាក្រែក ក្នុងចម្ងាយពីទីរួមខេត្តត្បូងឃ្មុំ ប្រមាណ ៥៧គីឡូម៉ែត្រ ពីសាលាខេត្តត្បូងឃ្មុំ ។ តាមបណ្តោយផ្លូវទៅទឹកធ្លាក់ហោង មានសភាពស្ងាត់បន្តិច ហេតុនេះអ្នកកម្សាន្តគួរមានគ្នីគ្នាច្រើន ណាមួយផ្លូវក្នុងរដូវវស្សាលំបាកដោយកន្លែង ។ ពីផ្លូវក្រុមហ៊ុនចម្ការកៅស៊ូក្រែក ឬច្រកគ្រញូងនេះចូល ផ្លូវលំក្រាលគ្រួសក្រហមហុយទ្រោម បត់បែនច្រើនអន្លើតាមភូមិឋាន ឆ្លងកាត់ដីចម្ការកៅស៊ូ ដំណាំស្វាយចន្ទី ជាមួយនឹងគំនូសសញ្ញាប្រាប់ទិសមិនសូវច្បាស់ងាយវង្វេង ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីច្រកចូល ។ ក្រៅពីច្រកចូលនេះ នៅមានច្រកចូលមួយទៀតត្រង់ចំណុចផ្សារស្ទឹងមកដែលមានចម្ងាយផ្លូវជិតជាងបន្តិចគឺប្រវែងប្រហែល ២៥គីឡូម៉ែត្រ ។
នៅរមណីយដ្ឋានទឹកធ្លាក់អាស្រមហោង មានវត្តអារាមមួយ ដែលមានដើមឈើធំ តូចចោលម្លប់ត្រឈឹងត្រឈៃ ។ អ្នកកម្សាន្តអាចដើរទស្សនា និងសម្រាកយកកម្លាំងជួបជុំហូបអាហារនៅក្រោមដើមឈើធំៗ ក្នុងទីបរិវេណវត្តហោងហើយនោះ គឺអ្នកអាចនាំគ្នាងូតទឹកលេងកម្សាន្ត និងទស្សនាពីភាពអស្ចារ្យរបស់ទឹកធ្លាក់ហោង ។
ទឹកធ្លាក់នេះ មានប្រភពទឹកហូរពីទីខ្ពស់ ដែលស្ថិតនៅក្នុងភូមិអូរឈើទាល ឃុំទឹកជ្រៅ ចម្ងាយប្រមាណ៣គីឡូម៉ែត្រ បើគិតពីខាងលើមកដល់តំបន់ខាងក្រោម នៅក្នុងភូមិស្រែវែង បានបង្កើតជាបណ្តុំទេសភាពធម្មជាតិគួរជាទីគយគន់ដូចជាទឹកធ្លាក់ ផ្ទាំងថ្មប៉ប្រះទឹក គុហាផ្ទាំងថ្មអមដោយដើមឈើតូចធំ វល្លិ រំយោល និងប្ញសរុក្ខជាតិរំយោលរយីងរយោងនៅសងខាង ។
តាមសង្ឃដីការបស់ព្រះតេជគុណ ឡូត ឆាត ព្រះចៅអធិការវត្តគុហាសិលាមហាបារមីគង្គាហោងថា តំបន់នេះត្រូវបានប្រជាជនភូមិឋានក្បែរៗ បានមកកម្សាន្តកាយលេងយូរក្រែលណាស់មកហើយ គិតចាប់តាំងពីឆ្នាំ ១៩៩៧ មកម៉្លេះ ។ តែរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ អាស្រមហោងក៏បានប្រែក្លាយជាទីអារាមនៃព្រះពុទ្ធសាសនាហើយ ។
បច្ចុប្បន្នសភាពផ្លូវចូលមានលក្ខណៈបត់បែនច្រើន ដោយមិនមានផ្លាកសញ្ញាបង្ហាញផ្លូវច្បាស់លាស់ ហេតុនេះក៏សូមស្នើរដល់សប្បុរសជនដែលមានបំណងជួយដល់អាជ្ញាធរក្នុងការបង្ហាញផ្លូវដល់អ្នកកម្សាន្តនានា ងាយស្រួលមកលេងកម្សាន្ត ។

0 Komentar