ខេត្ត​កំពង់​ចាម


ខេត្ត​កំពង់ចាម​ ជា​ខេត្ត​មួយ​នៃ​ប្រទេស​កម្ពុជា ស្ថិត​នៅ​វាល​ទំនាប​កណ្តាល​នៃ​ទន្លេ​មេគង្គ ។ ខេត្ត​នេះ​មាន​ព្រំ​ប្រទល់ខាង​កើត​ ជាប់​ខេត្ត​ត្បូង​ឃ្មុំ ខាង​លិចជាប់​ខេត្ត​កំពង់ឆ្នាំង ខាង​ជើងជាប់​ខេត្ត​កំពង់​ធំ ហើយខាង​ត្បូងជាប់​ខេត្ត​ព្រៃវែង និង​ខេត្តកណ្តាល ។ 

ទីតាំង​របស់​ខេត្ត​កំពង់ចាម​ ក្នុង​ផែន​ទី​ប្រទេស​កម្ពុជា

កាល​ពី​ដើម​ឡើយ​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូង​ឃ្មុំ​ជាខេត្ត​តែមួយ​ តែ​ត្រូវបាន​បែង​ចែក​ជា​ ២ខេត្ត​នៅថ្ងៃទី ៣១ ធ្នូ ២០១៣ ជា​រឿង​ដែល​គេ​មើល​ឃើញ​ភាគ​ច្រើន​ថា​ជា​របត់​នយោ​បាយ​របស់​បក្ស​កាន់​អំណាច ដោយផ្ទៃដី​នៅ​ខាង​លិច​ទន្លេ​ នៅ​តែ​ជា​​ខេត្ត​កំពង់ចាមដដែល ចំណែក​ឯផ្ទៃ​ដី​នៅ​ខាងកើត​ទន្លេ បាន​ក្លាយ​ជា​ខេត្ត​ត្បូង​ឃ្មុំ ។ 

ខេត្ត​កំពង់ចាម មាន​ផ្ទៃ​ក្រឡា​សរុប ៤៥៤៩ គីឡូម៉ែត្រ​ក្រឡា ស្ថិត​នៅ​ចំណាត់​ទី១១ និង​មាន​ប្រជាជន​សរុប ១៦៨០ ៦៩៤ (កាលពីឆ្នាំ២០០៨ ពេល​មិន​ទាន់​បែង​ចែក​ខេត្ត​ជា២) ស្ថិត​នៅចំណាត់​ថ្នាក់​ទី ២ ។

ភូមិសាស្ត្រ​របស់​ខេត្ត​នេះ ដើមឡើយ​ជា​ដី​ទំនាប​ ។ ទន្លេ​ធំ​គឺ​ទន្លេ​មេគង្គ​ដែល​បង្កើត​ជា​ព្រំ​ដែន​ ចែក​ខេត្ត​កំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ។ មាន​ស្ពានដ៏វែង​មួយ​សម្រាប់​ឆ្លងកាត់​ពី​ក្រុង​កំពង់ចាម​ ខេត្ត​កំពង់ចាម ទៅ​ស្រុក​ត្បូង​ឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ គឺស្ពាន​មិត្ត​ភាព​កម្ពុជា ជប៉ុន គីហ្សូណា ដែល​បាន​ដាក់​អោយ​ប្រើ​ប្រាស់​ក្នុង​ឆ្នាំ​២០០៤។ 

ខេត្ត​កំពង់ចាម ត្រូវ​បាន​បែង​ចែកជា​ ១ក្រុង ៩ស្រុក និង ១០៩ឃុំ សង្កាត់ រួម​មាន 
- ក្រុង​កំពង់ចាម ប្តូរ​ឈ្មោះ​ពី​ ស្រុក​កំពង់ចាមនៅ​ឆ្នាំ ២០១៣ (Kampong Cham) (៤សង្កាត់)
- ស្រុក​កំពង់សៀម (Kampong Siem) (១៥ឃុំ)
- ស្រុក​ស្ទឹងត្រង់ (Stueng Trang) (១២ឃុំ)
- ស្រុក​ព្រៃឈរ (Prey Chhor) (១៥ឃុំ)
- ស្រុក​ជើងព្រៃ (Cheung Prey) (១០ឃុំ)
- ស្រុក​បាធាយ (Batheay) (១២ឃុំ)
- ស្រុក​កោះសូទិន (Kaoh Soutin) (៨ឃុំ)
- ស្រុក​ចំការលើ (Chamkar Leu) (៨ឃុំ)
- ស្រុក​ស្រីសន្ធរ (Srey Santhor) (១៤ឃុំ)
- ស្រុក​កងមាស (Kang Meas) (១១ឃុំ)

ដើម្បី​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​កំពង់ចាម ដោយ​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​ យើង​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ៦A រួច​បន្ត​តាម​ផ្លូវជាតិ​លេខ៦ ដល់​ភូមិ​ស្គន់ធ្វើ​ដំណើរ​បន្ត​ទៀត​តាម​ផ្លូវ​ជាតិ​លេខ៧ ដែល​មាន​ចំងាយ​សរុប​ ១២៤ គី​ឡូម៉ែត្រ​ ។ បច្ចុប្បន្ន​ផ្លូវ​ពី​រាជ​ធានី​ភ្នំពេញ​ដល់​ស្គន់​ ត្រូវ​បាន​រាជ​រដ្ឋា​ភិបាល​ពង្រីក​ធំ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ។

រមណីយដ្ឋាន​នៅ​ខេត្ត​កំពង់​ចាម ៖
+ ក្រុង​កំពង់ចាម
  • អាង​ហែល​ទឹក​ទន្លេ

+ ស្រុក​កំពង់​សៀម
  • វត្តជ័យគិរី (វត្តហាន់ជ័យ)
  • វត្តភ្នំប្រុសភ្នំស្រី
  • វត្ត​នគរ​បាជ័យ
  • កោះប៉ែន

+ ស្រុក​ស្ទឹង​ត្រង់
  • ចំការ​នាគ​ខ្មៅ
  • វត្ត​ព្រះអង្គគុហា

+ ស្រុក​ចំការ​លើ
  • ទំនប់​ទឹក​ ៥កុម្ភៈ
+ ស្រុក​ព្រៃឈរ
  • ទំនប់​ទឹក​ឆា

+ ស្រុក​ជើង​ព្រៃ

+ ស្រុក​បាធាយ

+ ស្រុក​កោះ​សូទិន

+ ស្រុក​ស្រី​សន្ធរ

+ ស្រុក​កងមាស

សូម​ទស្សនា​វីដេអូ​ខ្លះ​ៗ ពី​ទេស​ភាព​ខេត្ត​កំពង់ចាម

ក្រុង​កំពង់ចាម​ និង​ ផ្សារធំ​ថ្មី​



ទិដ្ឋភាពផ្សារ​រាត្រី



ប្រភព ៖ វីគីភីឌា ខ្មែរ, Tourism Cambodia
Previous
Next Post »
0 Komentar