ទំនប់ទឹកខ្នាច |
បឹងខ្នាចជាបឹងមួយដ៏ធំស្ថិតនៅមុខវត្តពោធិមង្គល ក្នុងភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានចម្ងាយប្រមាណ ១០គ.ម ពីសាលាស្រុកស្ទឹងត្រង់ ដោយជិះតាមផ្លូវជាតិលេខ២២២ តាមមាត់ទន្លេ មកដល់ឃុំព្រែកបាក់ បត់ស្តាំតាមខ្លោងទ្វារវត្តពោធិមង្គលចូលប្រមាណ៧.២ គ.មទៀត ។
ចំងាយពីសាលាស្រុកស្ទឹងត្រង់ ទៅបឹងខ្នាច |
នៅក្នុងបឹងមានកន្លែងខ្លះ មានដាំឈូក ។ នៅជុំវិញបឹងមានផ្លូវលំ សម្រាប់ធ្វើដំណើរ ។ នារដូវវស្សា ទឹកជន់ជោរខ្លាំងធ្វើអោយលិចផ្ទៃបឹងទាំងអស់ ចំណែកឯរដូវប្រាំងទឹកស្រក អាជ្ញាធរឃុំបិទទ្វារទំនប់ ដើម្បីរក្សាទឹកទុកប្រើប្រាស់ស្រោចស្រពដំណាំ បន្លែបង្កា ។ ទឹកក្នុងបឹងនេះមិនទាន់មានរៀបចំសម្រាប់យើងលេងបាននៅឡើយទេ ។
ទំនប់ទឹកខ្នាចក្នុងផែនទី |
មើលរូបជាច្រើន ចុចទីនេះ
សូមទស្សនាវីដេអូ
0 Komentar